អំពី​​យើង

សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត
អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ ត្រូវអនុវត្តគោលការណ៍គំរូដូចខាងក្រោម៖
សម្រាប់បញ្ជីរាយនាមមុខម្ហូប (Menu)
ត្រូវសរសេរជា ០៣ ភាសាយ៉ាងតិច រួមមានភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងភាសាអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទីបីនៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាព ជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។


ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញ។  


ត្រូវមានបញ្ជាក់ពីគ្រឿងផ្សំ និងព័ត៌មានផ្សេងៗបន្ថែមទៀត ដែលចាំបាច់សម្រាប់ ជាមូលដ្ឋានពិចារណាជ្រើសរើសដោយភ្ញៀវ។ 


ត្រូវមានបញ្ជាក់តម្លៃឱ្យបានជាក់លាក់ និងការប្រើប្រាស់តម្លៃតាមជម្រើសបន្ថែមផ្សេងៗដែលមាន។
បង្គន់អនាម័យ
ត្រូវរៀបចំឱ្យបានល្អស្របតាមស្ដង់ដាបង្គន់សាធារណៈកម្ពុជា ដែលយ៉ាងហោចណាស់ ពុំមានក្លិនមិនល្អ និងត្រូវធ្វើការបែងចែករវាងបង្គន់អនាម័យ ប្រុស និងស្រី ដោយមានដាក់សាប៊ូលាងដៃ (សាប៊ូទឹក) ។ 


ត្រូវចាត់ឱ្យមានបុគ្គលិកប្រចាំការ ដើម្បីលាងសំអាតជាប្រចាំ។
បញ្ហាអនាម័យនៅតុអាហារ
ត្រូវក្រាលកម្រាលតុអាហារ និងត្រូវផ្លាស់ប្តូរកម្រាលឱ្យបានញឹកញាប់ជៀសវាងប្រើកម្រាលប្រឡាក់ ឬមានក្លិនមិនល្អ។ ចំពោះអាជីវកម្មដែលមិន និយមប្រើកម្រាលតុអាហារ ត្រូវបម្រើអាហារដោយមានទ្រនាប់ចានត្រឹមត្រូវ និងតុអាហារត្រូវស្អាតជានិច្ច។ ត្រូវមានធុងសម្រាមដោយឡែកសម្រាប់តុអាហារនីមួយៗ។ ធុងសម្រាមត្រូវមានថង់ទ្រនាប់ ត្រូវផ្លាស់ប្តូររាល់ពេលថង់សម្រាមពេញ  និង ត្រូវលាងសម្អាតជារៀងរាល់ថ្ងៃ។ ត្រូវណែនាំឱ្យបុគ្គលិកបម្រើការទាំងអស់ ជួយជម្រុញភ្ញៀវដែលចូលមកពិសារអាហារចោលសម្រាមក្នុងធុងឱ្យបានត្រឹមត្រូវ  មានន័យថា បុគ្គលិកត្រូវធ្វើជាគំរូដល់ភ្ញៀវ៖ ជួយរើសសម្រាមដែលភ្ញៀវចោលក្រៅធុងដាក់ចូលធុងឱ្យបានត្រឹមត្រូវ ផ្តល់សាររំលឹកដល់ភ្ញៀវនូវទម្លាប់ ចោលសម្រាមក្នុងធុងសម្រាម ជាដើម។ ត្រូវបិតសារ ពាក្យស្លោករំលឹកដល់ភ្ញៀវអំពីបញ្ហាអនាម័យជា០៣ភាសា៖ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាចិន ឬភាសាបរទេសទី៣ណាមួយ។  សារទាំងនោះត្រូវបិតនៅក្នុងបរិវេណទីតាំងអាជីវកម្ម ឬនៅលើតុអាហារតែម្តង។ មិនត្រូវលើកទឹកចិត្តផ្តល់ក្រដាសជូតមាត់ជូនភ្ញៀវឡើយ ដោយត្រូវផ្តល់ជូនភ្ញៀវនូវកន្សែងជូតជំនួសក្រដាសជូតមាត់។




ពាក្យស្នើសុំចូលរួមប្រឡងប្រណាំង ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ស្អាត



សេចក្តីប្រកាសផ្សេងៗ

Announcement

ព្រឹត្តិការណ៍

View All Events

ត្រាគ្មាន ក្រដាសក្រោមតុ និងបង្គន់អនាម័យស្អាត